ការរក្សាសុវត្ថិភាពពេលចុះសួរសុខទុក្ខនៅផ្ទះដោយផ្ទាល់ - Safe Home Visit

Family Care First

ស្របពេល​ដែលកើតមានឡើងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា យើងសូមចែករំលែកនូវវីដេអូមួយ ស្តីពីការគាំទ្រដល់បុគ្គលិកកាន់ករណី ក្នុងការធានាថា កុមារ និងគ្រួសារពួកគេ ដែលកំពុងទទួលការគាំទ្រពីយើង រួមទាំងខ្លួនបុគ្គលិកផ្ទាល់មានសុវត្ថិភាព។ យើងសង្ឃឹមថាវីដេអូខ្លីនេះ នឹងផ្តល់ជាសារប្រយោជន៍ដល់អ្នក និងក្រុមការងារ។ សូមថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ការដឹកនាំការផលិត ដើម្បីឱ្យវីដេអូនេះសមស្របជាមួយគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងករណីក្នុងអំឡុងពេលជំងឺកូវីដ១៩។ សូមរក្សាសុវត្ថិភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។

With the recent increases in community transmission of COVID-19 throughout Cambodia, Family Care First shares this video to support caseworkers to ensure the safety of the children and families they support and themselves. The hope is that this short video is helpful for you and your teams. This video was developed with the leadership of MoSVY and it aligns with the Guidelines on Case Management during COVID-19.