Displaying 1 - 1 of 1
សាវតា
ជំងឺកូវីដ១៩ បានបង្កការរំខានដែលមិនធ្លាប់មានពីមុនមក នៅទូទាំងពិភពលោក។ រដ្ឋាភិបាលបានអនុវត្តវិធានការសុខភាពសាធារណៈយ៉ាងទូលំទូលាយ រួមមាន ការបញ្ជាឲ្យស្នាក់នៅផ្ទះ បម្រាមគោចរ និងការរឹតត្បិតលើការធ្វើដំណើរ។ វិធានការទាំងនេះមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលលើការថែទាំកុមារនៅក្នុងមណ្ឌល និងបានបង្ខំឲ្យមណ្ឌលថែទាំកុមារ (RCIs) ត្រូវប្រឈមមុខនឹងបញ្ហានិរន្តរភាព និងប្រសិទ្ធភាពនៃគំរូការថែទាំនៅតាមមណ្ឌល។
ការសិក្សានេះ គឺជាការស្រាវជ្រាវតាមបែបគុណភាពខ្នាតតូច ដែលបានរួមបញ្ចូលកិច្ចសម្ភាសបែបពាក់កណ្តាលរចនាសម្ព័ន្ធចំនួន ២១ ជាមួយស្ថាបនិក អ្នកផ្តល់មូលនិធិ និងនាយកមណ្ឌលថែទាំកុមារនៅ ៧ ប្រទេស។…