Displaying 1 - 4 of 4
អង្គការ Save the Children រួមជាមួយអង្គការដៃគូចំនួន៧ កំពុងជួយលើកកម្ពស់សមត្ថភាពរបស់គ្រួសារទទួលផលក្នុងការថែទាំកូនៗរបស់ពួកគេ ដើម្បីសម្រេចឱ្យបាននូវសមទ្ធិផលនៃកិច្ចការពារកុមារប្រកបដោយភាពវិជ្ជមាន។ ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឃអន្តរជាតិ (USAID) និងសហភាពអឺរ៉ុប គម្រោង FCF|REACT កំពុងផ្តល់នូវការឧបត្ថម្ភសាច់ប្រាក់ប្រចាំខែ និងផ្តល់ការគាំទ្រដល់អ្នកផ្តល់ការថែទាំក្នុងការចាត់អាទិភាពនូវការចំណាយរបស់ពួកគេដើម្បីឧត្តមប្រយោជន៍របស់កូនៗ។ មាននៅលើ
Cambodia and seven partner organizations are working to improve households' ability to care for their children and achieve positive…
ស្របពេលដែលកើតមានឡើងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា យើងសូមចែករំលែកនូវវីដេអូមួយ ស្តីពីការគាំទ្រដល់បុគ្គលិកកាន់ករណី ក្នុងការធានាថា កុមារ និងគ្រួសារពួកគេ ដែលកំពុងទទួលការគាំទ្រពីយើង រួមទាំងខ្លួនបុគ្គលិកផ្ទាល់មានសុវត្ថិភាព។ យើងសង្ឃឹមថាវីដេអូខ្លីនេះ នឹងផ្តល់ជាសារប្រយោជន៍ដល់អ្នក និងក្រុមការងារ។ សូមថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ការដឹកនាំការផលិត ដើម្បីឱ្យវីដេអូនេះសមស្របជាមួយគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងករណីក្នុងអំឡុងពេលជំងឺកូវីដ១៩។ សូមរក្សាសុវត្ថិភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។
With the recent increases in community…
ការគាំទ្រសុខភាពផ្លូវចិត្តសម្រាប់កុមារក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ - Mental Health Support for Children
ស្របពេលដែលកើតមានឡើងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ហើយសាលារៀន ត្រូវបានបិទទ្វារសារជាថ្មីនៅតាមបណ្តារាជធានីខេត្តផ្សេងៗនៅទូទាំងប្រទេសកម្ពុជា កុមារភាគច្រើនត្រូវនៅឃ្លាតឆ្ងាយពីមិត្តភក្តិម្តងទៀត និងមិនអាចរីករាយជាមួយសកម្មភាពដែលពួកគេធ្លាប់មាន។ នេះគឺជាវីដេអូខ្លីមួយដែលអប់រំអំពីគន្លឹះសំខាន់ៗចំនួនប្រាំ ដើម្បីលើកកម្ពស់សុខុមាលភាពផ្លូវចិត្តរបស់កុមារ នៅក្នុងពេលវេលាដ៏លំបាកមួយនេះ! សូមទស្សនា និងចែករំលែកបន្តទៅកាន់អ្នកដែលអ្នកគិតថា ពួកគេកំពុងត្រូវការចំណេះដឹងទាំងនេះ។ សូមរក្សាសុវត្ថិភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា!
With the recent increases in community transmission of COVID-19 throughout…
This video from UNICEF Cambodia, in the Khmer language, explores children protection case management during the COVID-19 pandemic.